ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានចុះតាមដាន និងត្រួតពិនិត្យយានដ្ឋានជួសជុល កែច្នៃ និងដំឡើងយានយន្តក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង
…………………………………………………
នៅថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែ កក្តា ឆ្នាំ២០២០ ការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានចុះតាមដាន និងត្រួតពិនិត្យយានដ្ឋាន ជួសជុល កែច្នៃ និងដំឡើងយានយន្ត ដោយបានជំរុញឱ្យម្ចាស់យានដ្ឋានដែលជិតផុតសុពលភាពអោយមកដាក់ពាក្យស្នើសុំបន្តអាជីវកម្មជាថ្មី និងណែនាំដល់ម្ចាស់យានដ្ឋានដែលទើបតែបង្កើតថ្មីអោយធ្វើការ ស្នើសុំចុះបញ្ជី អោយបានត្រឹមត្រូវតាមច្បាប់កំណត់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។