ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ លោក ឃី វុធ ប្រធានមន្ទីរ បានដឹកនាំមន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ទូងស្គរអបអរសាទរ ក្នុងឱកាសទិវាប្រវត្តិសាស្រ្តនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានឹងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។


