លោក គង់ ចន្ទថុល្ល អនុប្រធានមន្ទីរ និងសហការី បានចូលរួមកម្មវិធី បុណ្យបវរណាចូលព្រះវស្សា ព.ស.២៥៦៩ នៃសាសនាព្រះសមណគោត្តមបរមគ្រូជាម្ចាស់នៃយើង ក្រោមសទ្ធាជ្រះថ្លារបស់រដ្ឋបាលខេត្តកោះកុង និងមន្រ្តីរាជការ នាំយកទៀនព្រះវស្សា គ្រឿងឧបភោបរិភោគ ចតុបច្ច័យ វេរថ្វាយប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តអម្ពទិយារាម ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ក្នុងកិច្ចសាសនៈពិធីពេលព្រឺក
ឯកឧត្តម ថុង ណាងរុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត បានបូជាគ្រឿងសក្ការទៀនធូកថ្វាយព្រះរតនត្រៃ នមស្ការ សមាទានសីល វេរទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ ចតុបច្ច័យ ប្រគេនព្រះសង្ឃ រាប់បាត ព្រះសង្ឃភត្តាដាបង្សុកូល រួចហើយឧទ្ទឹសបុណ្យកុសលថ្វាយប្រគេនជូន បុព្វការីជន ជាកិច្ចបង្ហើយបុណ្យ ។
ថ្ងៃសៅរ ២រោច ខែ អាសាឍ ឆ្នាំរោងសប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៥














