រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រែអំបិលបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល ក្រោមអធិបតីភាពលោក យ៉ង់ យ៉ិន សមាជិកក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលស្រែអំបិលបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល ក្រោមអធិបតីភាពលោក យ៉ង់ យ៉ិន សមាជិកក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលស្ដីទី នៃគណៈអភិបាលស្រុក លោកនាយករដ្ឋបាលស្រុក លោក លោកស្រី ប្រធានការិយាល័យអង្គភាពពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមេឃុំទាំង ៦ នៃស្រុក សរុប ៣៤នាក់ ស្រី ០៦នាក់ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។ របៀបវារៈនៃកិច្ចប្រជុំមាន៖
១.ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកមុន (ទី១៤)
២.ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក
៣.ស្ដាប់របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់គណៈកម្មាធិការ គ.ក.ស.ក
៤.ស្ដាប់របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់គណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ ថែរក្សាអនាម័យ បរិស្ថាន និងគ្រប់គ្រងសំណង់គ្រប់ប្រភេទក្នុងទីប្រជុំជន ឃុំស្រែអំបិល
៥.ពិនិត្យ ពិភាក្សា និងអនុម័តបញ្ហាផ្សេងៗ។

ប្រភព: ប៊ួ សុភា


អត្ថបទទាក់ទង