/ / /

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមព្រឹត្តិការណ៍អបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣៦ ការផ្សព្វផ្សាយឯកសារជំនួយស្មារតីគោលនយោបាយ និងរបាយការណ៍ស្ដីពីស្ថានភាពប្រជាជនពិភពលោក

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមព្រឹត្តិការណ៍អបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣៦ ការផ្សព្វផ្សាយឯកសារជំនួយស្មារតីគោលនយោបាយ និងរបាយការណ៍ស្ដីពីស្ថានភាពប្រជាជនពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅសណ្ឋាគារទន្លេបាសាក់២ រាជធានីភ្នំពេញ។ក្នុងពិធីឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ឱ្យដឹងថា ព្រឹត្តិការណ៍ពិសេសនាថ្ងៃនេះ ត្រូវបានសហការរៀបចំឡើងដោយក្រសួងផែនការ និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅកម្ពុជាសហការគ្នារៀបចំព្រឹត្តិការណ៍បីរួមគ្នា÷ ទី១-អបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣៦, ទី២-ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារជំនួយស្មារតីគោលនយោបាយស្ដីពីការរៀបចំផែនការឌីណាមិកប្រជាជនកម្ពុជាដែលកំពុងវិវត្តដើម្បីភាពធន់ប្រជាជនគ្រប់វ័យ, ទី៣- បង្ហាញពីសូចនាករគន្លឹះនៃរបាយការណ៍ស្ដីពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំនូវព្រឹត្តិការណ៍ទាំងបីរួមគ្នានេះ គឺក្នុងគោលបំណងដើម្បីក្រើនរំលឹកដល់ប្រជាជនគ្រប់រូប គ្រប់វ័យ គ្រប់ជាតិសាសន៍ រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យផ្ដោតការយកចិត្តលើបញ្ហាប្រជាជនដោយចាត់ទុកប្រជាជនជាស្នូលនៃការអភិវឌ្ឍ ឆ្លុះបញ្ចាំងអំពីបញ្ហាគន្លឹះនៃបម្រែបម្រួលប្រជាសាស្ត្រដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបង្ហាញពីភាពចាំបាច់ក្នុងការរៀបចំគោលនយោបាយប្រជាជននិងអភិវឌ្ឍន៍ ដោយផ្អែកលើភស្តុតាងជាក់លាក់។

រសៀលថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ