/ / /

លោក​ គង់​ ចន្ទថុល្ល​ អនុប្រធានមន្ទីរ​ធម្មការ និងសាសនាខេត្ត តំណាងលោកប្រធា​នមន្ទីរបានចូលរួមកម្មវិធី បុណ្យ​អាសាឡ្ហបូជា និងបវរណាចូលព្រះវស្សានៅវត្តទេពនិមិត្ត

លោក​ គង់​ ចន្ទថុល្ល​ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ តំណាងលោកប្រធា​នមន្ទីរបានចូលរួមកម្មវិធី បុណ្យ​អាសាឡ្ហបូជា និងបវរណាចូលព្រះវស្សា ព.ស.២៥៦៩ នៃសាសនាព្រះសមណគោត្តមបរមគ្រូជាម្ចាស់នៃយើង ក្រោមសទ្ធាជ្រះថ្លារបស់រដ្ឋបាលខេត្តកោះកុង និងមន្រ្តីរាជការ នាំយកទៀនព្រះវស្សា គ្រឿងឧបភោបរិភោគ ចតុបច្ច័យ វេរថ្វាយប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តទេពនិមិត្ត ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ក្នុងកិច្ចសាសនៈពិធីបុណ្យពេលល្ងាច
បានប្រារព្វ កិច្ចដង្ហែទៀនព្រះវស្សា បូជាគ្រឿងសក្ការៈ ទៀនធូក នមស្ការ សមាទានសីល ចម្រើនព្រះបរិត ប្រទានធម្មទេសនា សមាធី និងបំបួសកុលបុត្ត ។

ក្នុងកិច្ចសាសនៈពធីពេលព្រឺក
និមន្តព្រះសង្ឃបិណ្ឌបាត រាប់បាត បូជាគ្រឿងសក្ការទៀនធូកថ្វាយព្រះរតនត្រៃ សមាទានសីល វេរទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ ចតុបច្ច័យ ប្រគេនព្រះសងឃ រួចហើយឧទ្ទឹសបុណ្យកុសលថ្វាយប្រគេនជូន បុព្វការីជន បវរណាព្រះសង្ឃ្ចចូលកានព្រះវស្សា ។

ថ្ងៃសុក្រ ១រោច ខែ អាសាឍ ឆ្នាំរោង​សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    សេវាអនឡាញ(online)នេះ នឹងដាក់ដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ

  • ហេង គីមឆន/
    30/05/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញ ដឹកនាំមន្ត្រីផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំ​ខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ការិយាល័យ