នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង លោកស្រី នាក់ សង អនុប្រធានមន្ទីរតំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរ បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយប្រធានការិយាល័យទាំង៩ ស្តីពីការរៀបចំផែនការកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល សម្រាប់អនុវត្តឆ្នាំ២០២១ របស់មន្ទីរអប់រំ ខេត្តកោះកុង។