លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនា បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច ដែលដឹកនាំដោយ ឯកឧត្តម ឈិត សុខុន ជាប្រធានគណៈកម្មការ និងជាប្រធានប្រតិភូ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងលោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធចំនួន៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង ។
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
July 10, 2025










