រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើការងារអាហារូបត្ថម្ភ ស្ដីពីការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ មានសមាសភាពចូលរួមដូចខាងក្រោម៖
១/ លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង និងជាអនុប្រធានក្រុមការងារអាហារូបត្ថម្ភក្រុងខេមរភូមិន្ទ
២/ លោក លឹម ឌី ចៅសង្កាត់ និងជាអ្នកដឹកនាំសម្របសម្រួល
៣/ លោក សយ សឿន ចៅសង្កាត់រងទី១ និងជាគណនេយ្យករ
៤/ លោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សា និងជា អ.ក.ន.ក
៥/ លោក សែត ពៅ ស្មៀន និងជាបេឡាករ
៦/ លោកស្រី ណាត ស្រីនាង អ្នកទទួលបន្ទុករបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រព័ន្ធឌីជីថល
៧/ មេភូមិ និងសមាជិកភូមិទាំង៤ភូមិ
៨/ ក្រុមការងារសម្របសម្រួលថ្នាក់ក្រុង និងក្រុមទ្រទ្រង់សុខភូមិទាំង៤ភូមិ សរុបចំនួន ២៦នាក់ ស្រី ១២នាក់។ នៅសាលាសង្កាត់ដងទង់
នាវេលាម៉ោង ៨៖០០ នាទីព្រឹក
ថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ July 08,2025
#ប្រភពមកពីដ្ឋបាលសង្កាត់ដងទង់#








