ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលស្រុកគិរីសាគរ បានបេីកកិច្ចប្រជុំសាមញ្ញលេីកទី១៤ ឆ្នាំទី២ អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ និងលោក ណឹម ភិរម្យ អភិបាលរងស្រុក ដោយមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាល មេបញ្ជាការង កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញអង្គភាពជុំវិញស្រុក លោកមេឃុំ ស្មៀនឃុំ ប្រធានសហគមន៍សម្រស់កោះស្តេច និងមន្ត្រីសាលាស្រុក សរុបសមាសភាពចូលរួម ៣៦ រូប ស្រី ០៥ រូប ។ មានរបៀបវារ:ដូចខាងក្រោម÷
១.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១៣ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក
៣.អនុម័តដាក់ឱ្យប្រេីប្រាស់សៀវភៅផែនការអភិវឌ្ឍន៍រយ:ពេល ៥ឆ្នាំ (២០២០ - ២០២៤)
៤.ពិភាក្សាលេីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៥.សេចក្តីផ្សេងៗ