នៅវេលាម៉ោង៨:៣០នាទីព្រឹក លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិកោះស្រឡៅ ចូលសម្របសម្រួលជាមួយក្រុមការងារមនុស្សធម៌ទូកទេសចរណ៍ឈ្មោះ កៅ ពិសិដ្ឋ បាននាំយកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ក្នុងនោះ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ១០គីឡូ -មី ១កេះ -ទឹក ១ដបធំ និងថវិកាចំនួន ១០.០០០រៀល នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង។
……………….
ថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥
July 6, 2025







