លោក យ៉ាក ខឿន ជំទប់ទី១ឃុំ បានសហការជាមួយ លោក យី គឹមសាន ប្រធានការិយាល័យគាំទ្រមូលដ្ឋាន បានចុះពិនិត្យវាយតម្លៃបង្គន់អនាម័យដែលសាងសង់រួច ១០០% ចំនួន ៦បន្ទប់ នៅសាលាវិទ្យាល័យឫស្សីជ្រុំ ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ជាគម្រោងមូលនិធិឃុំឆ្នាំ២០២៥។
សមាសភាពចូលរួម
ជំទប់ទី១ ប្រធានការិយាល័យគាំទ្រមូលដ្ឋាន លោកគ្រូ និងគ្រុមហ៊ុនទទួលសាងសង់បង្គន់អនាម័យ សរុបអ្នកចូលរួម:០៤រូប។
ថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
July 4, 2025
ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។




