/ / /

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំណល់រឹង នៅរដ្ឋបាលស្រុកមណ្ឌលសីមា។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំណល់រឹង នៅរដ្ឋបាលស្រុកមណ្ឌលសីមា។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយដែលបានចុះមកជួបក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការយើងផ្ទាល់ នៅមូលដ្ឋាន និងសូមពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកជំទាវអភិបាលខេត្ត សម្តែងនូវការកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលស្រុកមណ្ឌលសីមា នាពេលកន្លងមក និងសូមថ្លែងអំណរគុណចំពោះវត្តមានរបស់ លោក លោកស្រី ដែលបានមកចូលរួមកិច្ចប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននាថ្ងៃនេះ។
ដោយឡែកក្រោយពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងារ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះរួចមក ខ្ញុំសូមដាក់ចេញនូវវិធានការ និងផែនការបន្ទាប់ ដែលរដ្ឋបាលនីមួយៗត្រូវបន្តអនុវត្ត ដូចខាងក្រោម៖
១.ត្រូវរៀបចំផែនការគ្រប់គ្រងបរិស្ថានដោយឡែក និង/ឬ ផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយរួមបញ្ចូលទាំងអង្គការ សមាគម សហគមន៍ វិស័យឯកជន និងប្រជាពលរដ្ឋនៅមូលដ្ឋាន
២.រៀបចំតាក់តែង និងដាក់ចេញនូវដីកាស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន តាមនីតិវិធីដែលមានជាធរមាន ដើម្បីជំរុញការផ្សព្វផ្សាយ និងអនុវត្តដល់ប្រជាពលរដ្ឋ
៣.រៀបចំគម្រោងទីលានទុកដាក់សំរាមឱ្យបានសមស្រប
៤.ជំរុញឱ្យមានសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមតាមបែបសហគមន៍ ឬសហការស្វែងរកក្រុមហ៊ុនដៃគូឯកជននានា។
៥.ត្រូវបន្តរៀបចំឱ្យមានយុទ្ធនាការរើសសំរាមទីប្រជុំជនប្រចាំខែ ឬត្រីមាស និងផ្សព្វផ្សាយបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ គ្រប់មូលដ្ឋានឃុំ ក្នុងកំឡុងពេលយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩
៦.ត្រូវរៀបចំឱ្យមានការដាក់ធុងសំរាម តាមទីប្រជុំជន ផ្ទះប្រជាពលរដ្ឋ វត្តអារាម និងតំបន់ទេសចរណ៍។ល។

រដ្ឋបាលខេត្ត និងក្រុមការងារលេខាធិការដ្ឋាន គ.អ.ឆ.ក. (គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង) ដែលមានខ្ញុំជាប្រធាន នឹងជួយនូវបច្ចេកទេស សម្រាប់ការរៀបចំផែនការ ដីកា និងសកម្មភាពចាំបាច់ផ្សេងទៀត ដើម្បីឱ្យការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅខេត្តយើង មានយន្តការច្បាស់លាស់ ចូលរួមចំណែកក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាត់បន្ថយសំរាម ក្នុងសមុទ្រ (Marine Debris Initiative) ដែលបានដាក់ចេញឱ្យអនុវត្តកាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ នៃបណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាពរបស់អង្គការ PEMSEA នៅទីក្រុងសែមិន ប្រទេសចិន។ ជាមួយគ្នានេះ ការងារព័ត៌មាន ក៏ជាការងារសំខាន់ផងដែរ ដែលក្រុមការងារបានអនុវត្តនាពេលកន្លងមកពិត ជាទទួលបានលទ្ធផលល្អ ដោយបានផ្សព្វផ្សាយតាមរយៈគេហទំព័រ និងហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង ខ្ញុំសូមអោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអនុវត្តបន្តទៀតកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ ជាថវិកា អង្ករ និងឧបភោគបរិភោគមួយចំនួន ពីសមាគមធនាគារនៅកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈ ដើម្បីរៀបចំកម្មវិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«ផ្លូវបេតុង និងភ្លើងបំភ្លឺផ្លូវឆ្ពោះ ទៅកាន់វត្តចម្លង»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅវត្តគិរីសាគរ ហៅវត្តចម្លងគោ

  • ហេង គីមឆន/
    07/03/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់កញ្ចប់អាហាររ៉ម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៣០ គ្រួសារ ដែលស្ថិតនៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោក ឈេង សុវណ្ណដា អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ(ទឹកដោះគោខាប់ និងទឹកសុទ្ធ) ជូនគណៈកម្មការវិហារទូទាំងខេត្តកោះកុង ក្នុងឱកាសខែរាម៉ាឌន នៅក្នុងវិហារឥស្លាមភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង