លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត បានចូលរួមប្រជុំស្តីពី ការចុះពិនិត្យដីសាងសងវត្តថ្មី វត្តសិលាគីរីរស្មី (ហៅវត្តវាលស្បូវ)ក្រោមអធិបតី ឯកឧត្តម ហ៊ីម វិបុលរទ្ធិ៍ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មការ អាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីស្នើសុំ ច្បាប់សាងសង់វត្ត ទៅក្រសួងធម្មការ តាមនិតិវិធីពុទ្ធសាសនា។
ថ្ងៃព្រហស្បតិ៍៨ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥





