/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី លទ្ធផលការងារចុះពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងភូមិសាស្ត្រខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី លទ្ធផលការងារចុះពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងភូមិសាស្ត្រខេត្តកោះកុង។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។
សមាសភាពចូលរួមកិច្ចប្រជុំមាន៖ តំណាងក្រសួងបរិស្ថាន ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ តំណាងរដ្ឋបាលខេត្តកោះកុង តំណាងរដ្ឋបាលក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង និងមន្ទីរ អង្គភាពពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ បង្ហាញពីលទ្ធផលការងារ បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារបន្តរបស់អនុគណៈកម្មការទាំង៧ក្រុង ស្រុកនៃខេត្តកោះកុង ចុះពិនិត្យសិក្សាទីតាំងដីជាក់ស្តែង ដើម្បីស្នើសុំកាត់ឆ្វៀលដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងតំបន់គម្របព្រៃឈើ ជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាក់ស្តែង។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ