ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាទីប្រឹក្សាគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាជ្រើសរើសគណៈអ៉ីម៊ាំខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ផៃធូន ផ្លាមកេសន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត ទទួលបន្ទុកវិស័យធម្មការតំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ,លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្តនិងសហការី និងហាកឹមម៉ាស្ជិតទាំង១១ភូមិក្នុងខេត្ត សរុប ៣៤ នាក់ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង។
ថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥
July 2, 2025
















