រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើពង្រាងផែនការអភិវឌ្ឍទីផ្សារទេសចរណ៍ខេត្តកោះកុង(២០២០-២០២៤)។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើពង្រាងផែនការអភិវឌ្ឍទីផ្សារទេសចរណ៍ខេត្តកោះកុង(២០២០-២០២៤)។

លោកអភិបាលរងខេត្ត សូមសម្តែងនូវក្តីរីករាយ ដែលបានចូលរួមចូលរួមជាមួយលោក លោកស្រី បងប្អូនអាជីវករ ប្រតិបត្តិករទេសចរណ៍ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើពង្រាងផែនការអភិវឌ្ឍទីផ្សារទេសចរណ៍ខេត្តកោះកុង(២០២០-២០២៤)នាពេលនេះ ពិតជាបានប្រមូលមតិយោបល់ និងធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់រៀបចំនូវផែនការសកម្មភាពអភិវឌ្ឍន៍ទីផ្សារទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធភាព និងបានគ្រប់ជ្រុងជ្រោយ ងាយស្រួលក្នុងការអនុវត្ត អោយមានភាពរលូន តាមគោលការណ៍"អភិវឌ្ឍន៍ដើម្បីអភិរក្ស អភិរក្សដើម្បីអភិវឌ្ឍន៍"។ ជាមួយគ្នានេះផងដែរការគ្រប់គ្រងបរិស្ថាន មានអនាម័យល្អ និងការបញ្រ្ជាបការយល់ដឹង ដែលជាផ្នែកមួយនៃការយកចិត្តទុកដាក់ដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រឱ្យស័ក្តិសមទៅនឹងការប្រសិទ្ធនាមថា"ឆ្នេរសមុទ្រកម្ពុជា តារារៈនាទិសនិរតី" សំដៅពង្រឹងតុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីរក្សាស្ថិរភាពកំណើនក្នុងរយះកាលយូរអង្វែង ប្រកបដោយសមធម៌ សម្រាប់ការអភិវឌ្ឍមូលដ្ឋាននៅតំបន់ឆ្នេរ និងដើម្បីពង្រឹងខ្លួនជាផ្នែកមួយនៃខេត្តតំបន់ឆ្នេរ ក្នុងក្របខណ្ឌជាសមាជិកក្លឹបឆ្នេរសមុទ្រដែលជាឆ្នេរស្អាតបំផុតលើសកលលោក។ កត្តាទាំងនេះ ពិតជាបង្ហាញអំពីសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ដូចដែលយើងមានក្នុងពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋទទួលបានសុខក្សេមក្សាន្ត និងភាពសម្បូររុងរឿង របស់ប្រជាជាតិ និងមានភាពស្មើមុខលើឆាកអន្តរជាតិ៕

អត្ថបទទាក់ទង