លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានដឹកនាំមន្រ្តីនៃការិយាល័យថាមពល និងប្រេងកាត ចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយស្នាក់ការអគ្គិសនីកោះកុង ស្តីពី ការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ពីប្រាក់បាត ទៅជា ប្រាក់រៀល នៅលើវិក្កយបត្របង់ថ្លៃអគ្គិសនី។
ដោយជាលទ្ធផល ខាងស្នាក់ការអគ្គិសនីកោះកុង នឹងធ្វើការកែប្រែការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ជាប្រាក់រៀល នៅលើវិក្កយបត្របង់ថ្លៃអគ្គិសនីវិញ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ នេះតទៅ។
ថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥




