/ / /

សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង​ សហការជាមួយ​អនុសាខាកក្រក ស្រុកស្រែអំបិល ចុះសួរសុខទុក្ខ និង នាំយក​អំណោយ មនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់

សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង​ ដឹកនាំដោយ​ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា សហការជាមួយ​អនុសាខាកក្រក ស្រុកស្រែអំបិល រួមដំណើរជា​មួយអាជ្ញាធរ​មូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយក​អំណោយ មនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៩ ចំនួន​ ១៣គ្រួសារ ស្មើនឹង១៣ខ្នងផ្ទះ និងគ្រួសារផ្ទុកមេរោគអេដស៍១គ្រួសារ រស់នៅភូមិវាលត្បូង ភូមិវាលជើង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលខេត្តកោះកុង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។​ ជាមួយគ្នានេះ​ ឯកឧត្តម បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ពីបាតុភូតខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ​ សូមបងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករចំនួន ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង តង់១ និងអាវយឺត២ ធូបមូស១ប្រអប់ ថ្នាំបាញ់មូស១ដបតូច ព្រមទាំងថវិកាសរុបទាំង១៣គ្រួសារ ចំនួន ១,០៤០,០០០រៀល ។ ដោយឡែកគ្រួសារផ្ទុកមេរោគ១គ្រួសារទទួលបាន៖អង្ករចំនួន ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកផ្លែឈើស្រស់១០កំប៉ុង អាវយឺត២ ធូបមូស១ប្រអប់ ថ្នាំបាញ់មូស១ដបតូច ព្រមទាំងថវិកា៨០,០០០រៀលផងដែរ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរយៈរថយន្តក្រុង ដោយឥតគិតថ្លៃ

  • ហេង គីមឆន/
    17/04/2026

    កោះកុង សង្ក្រាន្ត ឆ្នាំ២០២៦ អបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    17/04/2026

    ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងស្វាមី បានអញ្ជើញចូលរួមក្នុងពិធីស្រង់ទឹកព្រះពុទ្ធរូប ដើម្បីអបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    16/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពជូនពរ ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    17/04/2026

    ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងស្វាមី បានអញ្ជើញសូត្រមន្ត ស្រង់ទឹកព្រះពុទ្ធរូប ដើម្បីអបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    16/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពជូនពរ ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ