/ / /

រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៥ ប្រចាំខែមិថុនា របស់ក្រុមប្រឹក្សាសង្កាត់ ដឹកនាំកិច្ចប្រជុំដោយ លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់

រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៥ ប្រចាំខែមិថុនា របស់ក្រុមប្រឹក្សាសង្កាត់ ដឹកនាំកិច្ចប្រជុំដោយ លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់។  របៀបវារ:ប្រជុំមានដូចខាងក្រោម៖

១- ពិនិត្យកូរ៉ុមនៃកិច្ចប្រជុំ

២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រចាំខែឧសភា

៣- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែក្នុងការអនុវត្តការងាររដ្ឋបាលសង្កាត់ប្រចាំខែមិថុនា

៤- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់ គ.ក.ន.ក និងការងារអាហារូបត្ថម្ភ ប្រចាំខែមិថុនា

៥- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ប្រចាំខែមិថុនា

៦- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់ មេភូមិទាំង៤ ប្រចាំខែមិថុនា

៧- ផ្សេងៗ ។

សមាសភាពនៃអង្គប្រជុំមាន៖

– ក្រុមប្រឹក្សាសង្កាត់ សរុប ១១នាក់ ស្រី ០៤នាក់

– លោកស្រី តំណាងក្រុមប្រឹក្សាក្រុង ០១នាក់

– លោក/លោកស្រី ស្មៀន និងជំនួយការរដ្ឋបាល សរុប ០២នាក់ស្រី ០១នាក់

– លោក/លោកស្រី មេភូមិ អនុភូមិ និងសមាជិកភូមិទាំង៤ សរុប០៩នាក់ ស្រី ០៣នាក់

– នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ០១នាក់។

  កិច្ចប្រជុំធ្វើនៅសាលាសង្កាត់ដងទង់ និងបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល   វេលាម៉ោង ២៖៣០នាទីរសៀល

ថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩  ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ June 27,2025

#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក  និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល 

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ៧សន្លឹក

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ជុំ សាម៉េត អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    27/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦