នៅសាលាឃុំទួលគគីរ បានបើកនូវកិច្ចប្រជុំរបស់គណៈកម្មការលទ្ធកម្មឃុំទួលគគីរ ដើម្បីធ្វើលទ្ធកម្មដេញថ្លៃគម្រោងអភិវឌ្ឍន៍ដោយប្រើប្រាស់មូលនិធិឃុំទួលគគីរ សម្រាប់ឆ្នាំ២០២៥ គឺគម្រោងសាងសង់ផ្លូវក្រួសបេតុងអាមេ ចំនួន ០២ខ្សែ ដោយខ្សែទី១ ប្រវែង០,២៥០គ.ម ទទឹង៦ម កម្រាស់ ០,១៥ម ស្ថិតនៅភូមិកោះចាក និងខ្សែទី២ ប្រវែង ០,២៣០គ.ម ទទឹង៦ម កម្រាស់ ០,១៥ម ដោយលើកដីគ្រឹះក្រោមប្រវែង ០,២៣០គ.ម ទទឹង៧ម កម្រាស់ ០,២០ម ស្ថិតនៅភូមិទួលគគីរក្រោម និងដាក់ស្លាកសញ្ញាគម្រោង០១កន្លែង ក្នុងតម្លៃគម្រោងប៉ាន់ស្មានចំនួន ៣៩៣.៥៧៧.៥៥៣រៀល ក្រោមអធិបតីភាពរបស់លោក ឡេក ស៊ុធន់ ប្រធានគណៈកម្មការលទ្ធកម្មឃុំ និងជាមេឃុំទួលគគីរ ។
ព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥










