លោក ជា សុីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំមន្រ្តី ១រូប ចូលរួមសិក្ខាសាលាស្តីពី ការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា÷ កត្តាប្រជាសាស្រ្ត និងសុខុមាលភាព ក្រោមអធិបតីភាព ឯកឧត្តម ទុយ ចំរើន រដ្ឋលេខាធិកាក្រសួងផែនការ និងមានការចូលរួមពីបណ្តាមន្ទីរ ចំនួន១២ រាជធានី-ខេត្តរួមមាន កោះកុង កំពត កែប ព្រៃវែង កំពង់ចាម កំពង់ធំ រតន:គីរី ឧត្តមានជ័យ តាកែវ កណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។ សិក្ខាសាលានេះមានគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងអំពីទស្សនវិស័យរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រ ផែនការគោលនយោបាយជាតិ គោលដៅប្រកបដោយចីរភាពកម្ពុជាផ្សារភ្ជាប់ជាមួយបញ្ហាប្រជាជននិងអភិវឌ្ឍន៍។
ថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥










