ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៥ ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាតៃក្រោម ដើម្បីអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅខែបន្ត សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដ៍នគរបាលរដ្ឋបាលឃុំ មេភូមិ អនុភូមិកោះអណ្ដែត ប៉ុស្ដិ៍សុខភាពតាតៃ នាយសាលាអនុវិទ្យាល័យតាតៃ មន្រ្ដីកសិកម្មឃុំ សមជិកគណកម្មការសហគមន៍តំបន់ការពារធម្មជាតិតាតៃ ស្មៀនឃុំ ជំនួយការឃុំ សរុបចំនួន ១៤នាក់ ស្រី ០២នាក់ នៅសាលាឃុំតាតៃក្រោម។
តាតៃក្រោម,ថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥













