លោកស្រី ទូច ស៊ីថា ឣនុប្រធានការិយាល័យឣប់រំ យុវជន និង កីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ ចុះពិនិត្យតាមដានការអនុវត្តកម្មវិធីថ្នាបឋមសម្រាប់ការរៀនបង្រៀន និងការវាយ តម្លៃការសិក្សានៅបឋមសិក្សា ក្នុងគោលបំណងបង្ហាញពីវឌ្ឍន ភាពពីការអនុវត្តថ្នាលបឋម PLP នៅសាលាបឋមសិក្សាកោះកាង ។
-លទ្ធផលទទួលបាន សិស្សសរុប២៦១នាក់ អនុវត្ត បាន ១៦៣នាក់ គិតជាភាគរយ ៦២,៤៥% ។
-បញ្ហាប្រឈម គឺសេវាអ៊ិនធឺនណេតខ្សោយ សិស្សពុំមានទូរស័ព្ទសម្រាប់អនុវត្ត ប្រព័ន្ធPLPខូចញឹកញាប់ ទិន្នន័យចាស់បានបាត់
នាយកសាលា លោកគ្រូ អ្នកគ្រូសន្យានឹងព្យាយាមឲ្យបានល្អប្រសើរជាងនេះ ។
ថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥






