ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង និងសហការី សហការជាមួយសាលាគណគណៈមហានិកាយខេត្ត ក្រោមព្រះវត្តមានព្រះពហ្មសិរីញ្ញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈមហានិកាយខេត្តកោះកុង និងមានការនិមន្ត-អញ្ជើញចូលរួមពីសហការីគណ លោក ជា ចន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល ព្រះព្រហ្មសីល ហ៊ួត សុវិន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណស្រុកស្រែអំបិល អាជ្ញាធរឃុំ ភូមិ និងលោកអាចារ្យ គណៈកម្មការ លោកយាយលោកតា ប្រជាបរិស័ទចំណុះជើងវត្ត ធ្វើការប្រជុំពិភាក្សានិងស្នើតែងតាំងព្រះចៅអធិការវត្តជលធីគិរីវ័ន ហៅវត្តអន់ឆ្អើត នៅក្នុងបរិវេណវត្តជលធីគិរីវ័ន ស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃកោរ
June 24, 2025











