វេលាម៉ោង ០៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ ប្រចាំខែមិថុនា របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធាននៃអង្គប្រជុំ ដែលមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកកោះកុង លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល លោកមេភូមិទាំង៤ នៃឃុំត្រពាំងរូង លោកគ្រូ អ្នកគ្រូនាយកសាលា កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ និងក្រុមការងារអង្គការYCC សរុបចំនួន ២៤នាក់ ស្រី ៩នាក់ នៅសាលាឃុំត្រពាំងរូង។
រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥
June 24, 2025






