លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងារចាំបាច់ពាក់ព័ន្ធ និងការងារគ្រប់គ្រងវេបសាយ និងហ្វេសប៊ុក រដ្ឋបាលខេត្តកោះកុង សម្រាប់រដ្ឋបាលស្រុកបូទុមសាគរ។
លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត និងជួសមុខឱ្យក្រុមការងារព័ត៌មានវិទ្យាថ្នាក់ខេត្ត ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋបាលស្រុកគិរីសាគរ និងមន្ត្រីបង្គោលព័ត៌មានវិទ្យា ដែលបានបំពេញតួនាទី ភារកិច្ច បានល្អប្រសើរ ធ្វើឱ្យព័ត៌មាន និងសកម្មភាពរបស់ថ្នាក់ដឹកនាំផ្សព្វផ្សាយជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ហើយក៏មានកិច្ចសហការល្អពីសំណាក់អស់លោក លោកស្រីមន្ត្រីរាជការ ដែលបានផ្តល់នូវរូបភាព នៃសកម្មភាពការងារ និងខ្លឹមសារដល់ក្រុមការងារ ដើម្បីចុះផ្សាយក្នុងគេហទំព័រ និងហ្វេសបុក រដ្ឋបាលខេត្តកោះកុង បានរហ័ស និងទាន់ពេលវេលា។ ខ្ញុំជឿជាក់ថាតាមរយៈព័ត៌មាន ដែលបានផ្សព្វផ្សាយ និងចែករំលែកពី សកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិតជាបង្ហាញឱ្យឃើញច្បាស់ពីសកម្មភាពការងារប្រចាំថ្ងៃទូទាំងខេត្ត៕