/ / /

លោក ម៉ឹង សុភា មេឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៣៦ អាណត្តិទី៥ ប្រចាំខែ មិថុនា ឆ្នាំ២០២៥

នៅវេលាម៉ោង២:០០រសៀល នៅសាលាឃុំជីផាត

លោក ម៉ឹង សុភា មេឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៣៦ អាណត្តិទី៥ ប្រចាំខែ មិថុនា ឆ្នាំ ២០២៥ របៀបវារៈដែលបានគ្រោងទុកមានចំនួន ០៤ របៀបវារៈ ជូនក្រុមប្រឹក្សាឃុំធ្វើការពិនិត្យ និងអនុម័តក្នុងនោះរួមមាន៖

១. ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំខែមុន

២.ពិនិត្យ និងអនុម័តរបាយការណ៍ខែឧសភា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលឃុំជីផាត

៣.កំណត់ទិសដៅផែនការបន្ត

៤.បញ្ហាផ្សេងៗ

សមាសភាពចូលរួមប្រជុំមាន
១.សមាជិកក្រុមប្រឹក្សាឃុំចំនួន០៤រូប ស្រី០១រូប
២.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត

៣.មណ្ឌលសុខភាពជីផាត
៤.អ្នកចូលរួមផ្សេងៗទៀតមាន មេភូមិ
អនុភូមិ សមាជិកភូមិទាំង០៤ភូមិ ជំនួយការរដ្ឋបាលឃុំ
៥.នាយកសាលាបឋមសិក្សាទាំង៣សាលា និងនាយកវិទ្យាល័យជីផាត
៦.មន្ត្រីកសិកម្មឃុំជីផាត
អង្គភាពជុំវិញឃុំ និងតំណាងប្រជាពលរដ្ឋ សរុបចំនួន ២៥ នាក់ ស្រី ០៨ នាក់

ថ្ងៃចន្ទ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/09/2026

    លោក តុង យ៉ាវ អភិបាលរងស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តកោះកុង

  • ហេង គីមឆន/
    24/09/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការនិងវិនិយោគ សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត សហការ ជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ និងសង្កាត់ស្មាច់មានជ័យ បានចុះពិនិត្យមើលទីតាំងស្នើសូមសាងសង់ផ្លូវចំនួន ២ខ្សែ ប្រវែងសរុប ១ ១៩៣ម់ែត្រ និងដាក់លូចំនួន ៣កន្លែង ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    24/09/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងស្តីពីការចូលរួមសិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍«ភូមិហ្រ្វង់កូហ្វូនី»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងជំងឺអេដស៍ខេត្តកោះកុងសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញា អន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលក្រុងប្រចាំខែកញ្ញា ឆ្នាំ២០២៦