/ / /

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង (គ.អ.ឆ.ក) បានដឹកនាំក្រុមការងារចុះជួបប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ស្រុកបូទុមសាគរ។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង (គ.អ.ឆ.ក) បានដឹកនាំក្រុមការងារចុះជួបប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ស្រុកបូទុមសាគរ។

ក្រោយពីបានស្តាប់របាយការណ៍វឌ្ឍនភាពការងារ និងបញ្ហាប្រឈម ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលឃុំ និងស្រុក រដ្ឋបាលខេត្តបានដាក់ចេញនូវអនុសាសន៍មួយចំនួន ក្នុងនោះរដ្ឋបាលខេត្តនឹងប្រឹងប្រែងជួយផ្តល់នូវបច្ចេកទេស និងចំណេះដឹងសម្រាប់ការរៀបចំផែនការ ដីកា និងសកម្មភាពចាំបាច់នានា ដើម្បីឱ្យការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនមានយន្តការច្បាស់លាស់ និងចូលរួមចំណែកក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាត់បន្ថយសំរាមក្នុងសមុទ្រ (Marine Debris Initiative) ដែលបានដាក់ចេញឱ្យអនុវត្តកាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ នៃបណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព របស់អង្គការ PEMSEA នៅទីក្រុងសែមិន ប្រទេសចិន៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ម្ចាស់សណ្ឋាគារកោះពេជ្រ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ការព្យាបាលដោយការវះកាត់ភ្លាមៗ ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺចំនួន២នាក់ ដោយជោគជ័យ បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យឃើញមាន ជំងឺអាប់សែខ្នែងពោះវៀន និងរលាកខ្នែងពោះវៀនស្រួចស្រាវ (Appendicular abscess & Acute appendicitis)។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលអំពីស្តង់ដា QIS.១០, QIS.១១ និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការស្ទង់មតិស្តីពីការពេញចិត្តរបស់អ្នកជំងឺ/ក្រុមគ្រួសារអ្នកជំងឺ និងអតិថិជន​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    មន្រ្តីរាជការ នៃរដ្ឋបាលស្រុកមណ្ឌលសីមា បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង និងសហការី អមដំណើរ​លោកជំទាវវេជ្ជបណ្ឌិត ឱ​វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យការផ្ដល់សេវា មន្ទីរពេទ្យបង្អែកស្រែអំបិល