លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ កិច្ចប្រតិបត្តិការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងលោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលមហោស្រពខេត្តកោះកុង។
វេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃសុក្រ ១០ រោច ខែជេស្ធ
ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#











