លោក ឈឺន ភស្តារ អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការចុះហត្ថលេខាលើកំណត់ហេតុប្រគល់ ទទួលនូវអធិ្ឋធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា ដែលត្រូវបានរុករក ជីកគាស់បាននៅរដូវប្រាំងឆ្នាំ២០២៤-២០២៥ នៅខេត្តកោះកុង ក្រោមអធិបតីភាព លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណ:កម្មការជំនាញខេត្តកោះកុងនិង លោក ឡេ ជ្រុងហូ អនុប្រធាន គណ:កម្មាធិការប្រជាជនខេត្ត និងជាប្រធានកម្មការជំនាញខេត្តគៀនយ៉ាង នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅនៅសាលប្រជុំ “ខ” សាលាខេត្តកោះកុង។
ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥




