លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង ជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិស្រុក និងលោក យឹម វិចិត្រ ស្នងការកាយរឹទ្ធិស្រុក បានចូលរួម មហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២២-២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាគរុគណ នៃកាយរឹទ្ធិជាតិកម្ពុជា ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ (NIE) រាជធានីភ្នំពេញ។
ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥





