មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ ការប្រមូលថ្លៃទំនិញប្រើប្រាស់ នៅផ្សារដងទង់នៃខេត្តកោះកុង ដោយប្រើប្រាស់ថាប្លេត។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក កែវ ចិត្រា ប្រធាននាយកដ្ឋានគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងលោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី មន្ត្រីជំនាញក្រសួង មន្ត្រីជំនាញមន្ទីរ សរុប ១៤រូប ស្រី ០៥រូប នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។
បន្ទាប់ពីកិច្ចប្រជុំ មន្រ្តីជំនាញផ្នែកស្រង់ថ្លៃទំនិញប្រើប្រាស់បានចុះអនុវត្តន៍ជាក់ស្តែង ការស្រង់ថ្លៃទំនិញប្រើប្រាស់នៅផ្សារដងទង់នៃខេត្តកោះកុង ដោយប្រើប្រាស់ថាប្លេត ដើម្បីសាកល្បងពីប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធ CAPI។
នាថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥
































