រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ បានដឹកនាំក្រុមការងារយកថវិកា នឹងសម្ភារៈមួយចំនួន ជូនគ្រួសារសព្វ ដែលស្លាប់ដោយសម្រាលកូន

ថ្ងៃចន្ទ ៧ កើត ខែស្រាពណ៌ ឆ្នាំជូតទោសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃ ទី ២៧ ខែកក្កដា ឆ្នាំ ២០២០
លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានដឹកនាំមេភូមិនឹងមេប៉ុស្ថ៏ព្រមទាំងប្រជាការពារបាននាំយកថវិការចូលបុណ្យសព្វប្អួនស្រី ឈ្មោះ អូន ចិន្ដាមានអាយុ ២៣ បានទទួលមរណ:ភាព នៅវេលា ម៉ោង 7 : 30 នាទី ល្ងាច នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដោយការសម្រាលកូនមិនចេញហើយបានយកត្រលប់មកដល់លំដ្ឋានវិញនៅវេលាម៉ោង 1 : 10 នាទីយប់ បាននាំយកថវិការចំនួន30 ម៉ឺនរៀលនឹង អង្ករ 25 គីឡូ មានទឹកត្រី ទឹកស៊ីអ៊ីវប៊ីចេង ស្ករ ខ្ទឹម។ជូនដល់គ្រួសារសព្វនៅថ្ងៃធ្វើបុណ្យ។ ប្រភពរដ្ឋបាលឃុំព្រែកខ្សាច់

អត្ថបទទាក់ទង