លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំ មន្ត្រីជំនាញ ០៤រូប ស្រី ០៣រូប ចុះប្រមូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ នៅខេត្តកោះកុង ឆ្នាំ ២០២៥ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីលោកស្រី អែម សុធារ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីដំណើរការ ប្រមូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពសហគមន៍នៅខេត្តកោះកុង ឆាំ្ន២០២៥ នៅតាមបណ្តា ក្រុង/ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ មានគោលបំណងផ្តល់ការណែនាំដល់អ្នកប្រើប្រាស់នៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី/ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើជាឯកសារយោង និងជាមូលដ្ឋានសម្រាប់ដំណើរការក្នុងការប្រមូលទិន្នន័យ បូកសរុបទិន្នន័យ វិភាគទិន្នន័យ រៀបចំសៀវភៅ របាយការណ៍ទិន្នន័យសហគមន៍ទូទៅសម្រាប់ប្រើប្រាស់ គ្រប់គ្រង និងចាត់ចែងការអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាព។
ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥






