ថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុម ប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ដោយមានការ ចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក របៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ផ្សព្វផ្សាយប្រកាសលេខ ២៣៣២ ប្រក ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្ដីពីការទទួល ស្គាល់សមាសភាពប្រធានការិយាល័យប្រជាពលរដ្ឋស្រុកមណ្ឌលសីមា នៃខេត្តកោះកុង
៣.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីសម្រេចស្ដីពីការកែ សម្រួលប្រការ១ នៃសេចក្ដីសម្រេចលេខ០១៥/១៩សសរ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ស្ដីពីការបង្កើត និងការ ប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា នៃខេត្តកោះកុង
៤.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍របស់រដ្ឋបាលស្រុកប្រចាំឆមាសទី១ ឆ្នាំ២០២០
៥.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍របស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែកក្កដា ឆ្នាំ២០២០ ។
៦.បញ្ហាផ្សេងៗ ។