ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំជីផាតបានសហការជាមួយក្រុមប្រឹក្សាឃុំនិងលោកគ្រូអ្នកគ្រូ
-បានចុះធ្វេីការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចចំនួន០៣លេីកប្រធានបទស្តី គ្មានអំពេីលួច ឆក់ ប្លន់ គ្មានអំពេីហិង្សាក្នុងគ្រួសារ គ្មានអំពេីអានាចារ
រួមគ្នាបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ររួមគ្នាបង្ការទប់ស្កាត់ក្មេងទំនេីងនិងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ មានសិស្សានុសិស្សនិងប្រជាពលរដ្ឋចូលរួម៥៨នាក់ស្រី៣១នាក់។
-បានចុះធ្វេីវេទិការចំនួន០១លេីក
ប្រធានបទ ផល់ប៉ះពាល់នៃគ្រឿងញៀន
ស្ថិតនៅសាលាអនុវិទ្យាល័យជីផាតនិងឃុំជាំស្លា ដែរមានសិស្សានុសិស្សនិងប្រជាពលរដ្ឋចូលរួមចំនួន៤២នាក់ស្រី២៦នាក់និងបានចុះជួយសម្រួចចរាចរណ៍ដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាជីផាត។
ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥
ប្រភព:ប៉ុស្តិ៍នគរបាលរដ្ឋាភិបាលឃុំជីផាត





