ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដោយថ្នាក់ដឹកនាំក្រុមការងារ បានជួបជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ដើម្បីពិភាក្សាអំពីផលប៉ះពាល់ ពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុន Green Rich Group Co.,LTD មានទីតាំងស្ថិតក្នុងភូមិសាស្ត្រឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្ត កោះកុង ដែលបានរៀបចំឡើងនៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!