/ / /

អនុក្រុមការងារទី២ ស្រុកថ្មបាំងដឹកនាំដោយ ឯកឧត្តម ទឹម ស៊ីផា អគ្គនាយករងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និងជាប្រធានអនុក្រុមការងារបានចុះពិនិត្យ ទីតាំងដីដែលប្រជាពលរដ្ឋអាស្រ័យផល ដើម្បីចុះប្រមូលទិន្នន័យ និងចងក្រងឯកសារសម្រាប់កាត់ឆ្វៀលដីអាស្រ័យផលជាក់ស្តែងជូនប្រជាពលរដ្ឋនៅភូមិសាស្រ្តស្រុកថ្មបាំងនៅពេលខាងមុខ

ថ្មបាំង៖នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ទឹម ស៊ីផា អគ្គ.រងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និងជាប្រធានអនុក្រុមការងារទី២ស្រុកថ្មបាំងបានដឹកនាំប្រជុំក្រុមការងារដើម្បីបូកសរុបស្តីពីការចុះពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្រ្តស្រុកថ្មបាំង នៅសាលាស្រុកថ្មបាំងបន្ទាប់បានចុះពិនិត្យទីតាំងដីជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅភូមិត្រពាំងឈើត្រាវ (ចំណុចកោះខ្យាង) ឃុំឬស្សីជ្រុំ និងចំណុចពួច ភូមិស្ពានក្តារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងវេទិកា ស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/03/2026

    លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជេីញជាអធិបតី​ ក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពឃុំ​ ក្នុងការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ​ សង្កាត់​ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា​

  • ហេង គីមឆន/
    18/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បាននាំយកបច្ច័យរបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការសាលាខេត្ត ចូលបុណ្យសពភរិយា លោក ហែម ភឿង មន្ត្រីកិច្ចសន្យា

  • ហេង គីមឆន/
    18/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យទីតាំងសម្រាប់កែលម្អសោភណ្ឌភាព ក្នុងក្រុងខេមរភូមិន្ទ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីអំពីការអនុវត្ត គម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល  ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤លានរៀល និងអំណោយមនុស្សធម៌ ប្រគល់ជូនដល់គ្រួសារនៃសពលោក ផាត់ ឌឹក (និវត្តជន) ជាសមាជិក អ.ន.ក មានទីលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង