/ / /

លោក អ៊ុង ភាព អនុប្រធានមន្ទីរ តំណាងឲ្យលោក គង់ រឿង ប្រធានមន្ទីរ ស.អ.យ ខេត្តកោះកុង បានដឹកនាំក្រុមការងារស.ស.យ.ក វិស័យសង្គកិច្ច ដើម្បីចុះសួរសុខទុក្ខជនចាស់ជរាក្រីក្រ និងគ្រួសារក្រីក្រ ចំនួន០៣គ្រួសារ។

លោក អ៊ុង ភាព អនុប្រធានមន្ទីរ តំណាងឲ្យលោក គង់ រឿង ប្រធានមន្ទីរ ស.អ.យ ខេត្តកោះកុង បានដឹកនាំក្រុមការងារស.ស.យ.កវិស័យសង្គកិច្ច ដើម្បីចុះសួរសុខទុក្ខជនចាស់ជរាក្រីក្រ និងគ្រួសារក្រីក្រ ចំនួន០៣គ្រួសារ ដោយមានការឧបត្ថម្ភគាំទ្រពី មន្ទីរស.អ.យ លោក គង់ សុមុន្នី និងលោកស្រី វ៉ាត់ សុម៉ាលីព្រមទាំងស្វាមី មានរាយនាមដូចខាងក្រោម៖ ១. លោកស្រី លឹម ហ៊ាង ភេទស្រី អាយុ៧៨ឆ្នាំ ជាជនចាស់ជរាក្រីក្រនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។២.លោកស្រី អ៊ុក ស្រីលី ភេទស្រី អាយុ៤១ និងលោក សោម សឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្ថិតនៅក្នុងគ្រួសារក្រីក្រស្នាក់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។៣.លោក ប៉ុល សែម ភេទប្រុស អាយុ៦១ឆ្នាំ និងលោកស្រី ម៉ូវធី ភេទស្រី អាយុ៦១ឆ្នាំ ស្ថិតក្នុងគ្រួសារក្រីក្រ ស្នាក់នៅភូមិតាចាត ឃុំទួលគគី ស្រុកមណ្ឌលសីមា។ក្នុងដែរ ក្នុងមួយគ្រួសារៗ ទទួលបាន អង្គកចំនួន៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន៤០,០០០៛។

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    20/03/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងលោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ បានចូលរួម ក្នូងកិច្ចប្រជុំបូកសរុបលទ្ធការងារ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី២ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព។

  • ហេង គីមឆន/
    20/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត ទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានដឹកនាំមន្ត្រីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្ត ចុះត្រួតពិនិត្យលើការបង្វែរថវិកាចូលរដ្ឋវិញ នៅរដ្ឋបាលស្រុកស្រែអំបិល

  • ហេង គីមឆន/
    20/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការជ្រើសរើសផលិតផលសក្កានុពល ខេត្តកោះកុង

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យដំណើរការសាងសង់ស្ពានឆ្លងព្រែក ១កន្លែង ប្រើប្រាស់មូលនិធិឃុំតាតៃក្រោម ឆ្នាំ២០២៥ ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    20/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    20/03/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រឡាយ បានចេញល្បាតនៅក្នុងមូលដ្ឋាន ចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និងចែកខិតិប័ណ្ណផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុចជូនប្រជាពលរដ្ឋ