/ / /

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពីការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សម្រាប់បណ្តុំអាជីវកម្មមាន់ នៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកមណ្ឌលសីមា ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំទួលគគីរ។

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពីការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សម្រាប់បណ្តុំអាជីវកម្មមាន់ នៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកមណ្ឌលសីមា ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំទួលគគីរ ព្រមទាំងអញ្ជើញចូលរួមពីជំទប់ទី២ លោកមេភូមិ និងកសិករចិញ្ចឹមមាន់ អ្នកលក់ធាតុចូល និងអ្នកទទួលទិញមាន់សរុបចំនួន ៦៩ នាក់ ស្រី ៣៩ នាក់។ ជាលទ្ធផលអង្គពិធីបានពិភាក្សាយ៉ាងផុលផុសអំពីបញ្ហាជួបប្រទះក្នុងអាជីវកម្មចិញ្ចឹមមាន់ គោលបំណងនៃការបង្កើតបណ្តុំ អត្ថប្រយោជន៍នៃការចូលរួមជាសមាជិកបណ្តុំ បេសកកម្ម និងចក្ខុវិស័យរបស់កម្មវិធី ពីគ្រប់ភាគីទាំងអស់ និងបានយល់ច្បាស់ពីសារប្រយោជន៍នៃការចូលរួមបង្កើតបណ្តុំអាជីវកម្មមាន់។ ក្នុងកិច្ចពិភាក្សានេះផងដែរ អ្នកចូលរួមបានចែករំលែកនូវបញ្ហាសំខាន់ៗមួយចំនួនដូចជា ប្រឈមផ្ទុះជំងឺ ខ្វះបច្ចេកទេស តម្លៃប្រែប្រួល ការគ្រប់គ្រងគុណភាពមាន់មិនបានល្អ ខ្វះដើមទុនផលិត និងគុណភាពទឹក។ ដើម្បីចូលរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះ សមាជិកអង្គពិធីបានឯកភាពគ្នាដោយបានលើកដៃ ១០០% ក្នុងការចូលរួមជាសមាជិកបណ្តុំ នឹងបានបោះឆ្នោតជ្រើសរើសគណកម្មការបណ្តុំអាជីវកម្មមាន់ ដែលមានសមាជិកសរុប ៤៨ នាក់។ គណៈកម្មការគ្រប់គ្រងបណ្តុំអាជីវកម្មមាន់ ចំនួន ០៣ នាក់ត្រូវបានបោះឆ្នោតជ្រើសរើសដោយសមាជិកបណ្តុំ ដូចមានឈ្មោះខាងក្រោម៖ ១.កញ្ញា ឃុត ម៉ាលីវ៉ាន់ ប្រធានគណកម្មការ, ២.លោកស្រី រឿន ធារី អនុប្រធានគណកម្មការ, ៣.លោក ម៉ោញ វុទ្ធី រដ្ឋបាល និងហិរញ្ញិក សម្រាប់ទិសដៅបន្ត៖ ១ ចុះប្រមូលទិន្នន័យគ្រួសារបណ្តុំ ដោយដាក់បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងពត៌មាន MIS, ២. រៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី MSP, ៣. ការគាំទ្រគ្រួសារបណ្តុំ និងណែនាំឲ្យចេះបំពេញផែនការអាជីវកម្ម កម្មវិធីបានបិតបញ្ចប់នូវវេលាម៉ោង ១២:០០ ព្រឹក ថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងទទួលបានលទ្ធផលដូចការរំពឹងទុក។

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    20/03/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងលោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ បានចូលរួម ក្នូងកិច្ចប្រជុំបូកសរុបលទ្ធការងារ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី២ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព។

  • ហេង គីមឆន/
    20/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត ទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានដឹកនាំមន្ត្រីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្ត ចុះត្រួតពិនិត្យលើការបង្វែរថវិកាចូលរដ្ឋវិញ នៅរដ្ឋបាលស្រុកស្រែអំបិល

  • ហេង គីមឆន/
    20/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការជ្រើសរើសផលិតផលសក្កានុពល ខេត្តកោះកុង

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យដំណើរការសាងសង់ស្ពានឆ្លងព្រែក ១កន្លែង ប្រើប្រាស់មូលនិធិឃុំតាតៃក្រោម ឆ្នាំ២០២៥ ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    20/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    20/03/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រឡាយ បានចេញល្បាតនៅក្នុងមូលដ្ឋាន ចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និងចែកខិតិប័ណ្ណផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុចជូនប្រជាពលរដ្ឋ