នៅវេលាម៉ោង២:០០នាទីរសៀល លោកស្រី លិ ឡាំង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ និងជាមេឃុំកោះកាពិ បានចុះសួរសុខទុក្ខស្ដ្រីទើបសម្រាល ចំនួន ៣គ្រួសារ និងបាននាំយកថវិការបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ចំនួន ៣០០.០០០ រៀល និងសារុង ៣សម្រាប់ ផ្ដល់ជូនគ្រួសារស្រ្ដីខាងលើ ក្នុង១គ្រួសារៗ ទទួលបានថវិកាចំនួន ១០០.០០០រៀល និងសារុង១ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង។
………………..
ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥
June 5, 2025



