រដ្ឋបាលឃុំពាមក្រសោប បានរៀបចំពិធីអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធាន បទ “ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) ” នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលដឹកនាំដោយលោក ណយ ឡេង មេឃុំពាមក្រសោប និងការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប គណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រពាមក្រសោប ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរឧទ្យាននុរក្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបទាំងអស់ចំនួន ១១៧នាក់ ស្រី ៤៦នាក់ ។
ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥





