រដ្ឋបាលឃុំទួលគគីរ បានរៀបចំពិធីអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធាន បទ “ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) ” នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលដឹកនាំដោយលោក ឡេក ស៊ុធន់ មេឃុំទួល គគីរ ដោយការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុម ប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ជំនួយការភូមិ ជំនួយការឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលទួលគគីរ ប្រជាការពារភូមិ ប៉ុស្តិ៍សុខភាពទួលគគីរ សហគមន៍តំបន់ការពារធម្មជាតិទួលគគីរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យទៀបាញ់តាចាត ស.ស.យ.ក.ឃុំទួលគគីរ ព្រមទាំងប្រជាពល រដ្ឋទាំងបួនភូមិ សរុបទាំងអស់ចំនួន ១៩៩នាក់ ស្រី ៧៩នាក់ ។
ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥



























