រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំពិធីឣបឣរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទីក (Beat Plastic Pollution)” នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមឣធិបតីភាព លោក ប៉ែន សុផាត ឣភិបាលរង នៃគណ:ឣភិបាលស្រុកមណ្ឌលសីមា ។
ឣ្នកចូលរួម ឣធិការនគរបាល កងរាជឣាវុធហត្ថ មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារនៃឃុំប៉ាក់ខ្លង លោកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក និងយុវជន ឣ.ម.ត ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥
វេលាម៉ោង៨:០០នាទីព្រឹក



























