ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុងក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ នៅសាលប្រជុំសាលាស្រុកកោះកុង ។










