រដ្ឋបាលឃុំជ្រោយប្រស់:ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក លោក ប៉ែត សុជាតិ ជំទប់ទី១ ឃុំជ្រោយប្រស់ និងជាអនុប្រធានគណ:កម្មាធិការលទ្ធ បានដឹកសមាជិកគណ:កម្មាធិការ ដើម្បីចុះពិនិត្យ គុណភាពសំណង់ ផ្លូវបេតុងអាមេចំនួន ០៣ខ្សែរ ប្រវែង ៤៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ដាក់លូមូលកាត់ផ្លូវទោល ១កន្លែង និងស្លាកសញ្ញា ០១ផ្ទាំង ប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២៤ ដោយមានការចូលរួមរបស់លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ និងក្រុមហ៊ុន លូន មុំ ដែលបានបញ្ចប់រយៈពេលនៃការធានាគុណភាពក្នុងរយៈពេល ៦ខែ ស្ថិតនៅភូមិថ្មី និងភូមិជ្រោយ ប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។







