/ / / /

សេចក្តីជូនដំណឹង ដល់ប្អូនៗ បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ អាចមកទទួលសញ្ញាបត្រចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

សូមជូនដំណឹងដល់ ប្អូនៗអតីតបេក្ខជនស្វៃរិន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ អាចមកទទួលយកសញ្ញាបត្រផ្លូវការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង រៀងរាល់ម៉ោង និងថ្ងៃធ្វើការ។ ដោយឡែកសម្រាប់អតីតបេក្ខជនជាសិស្សចំណេះទូទៅអាចទៅទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ នៅតាមវិទ្យាល័យដែលសាមីជនបានសិក្សានៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ។

ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/02/2026

    លោក សាយ ង៉ែត អភិបាលស្ដីទីស្រុកគិរីសាគរ បានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក និងមន្រ្ដីការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក ដើម្បីចូលរួមកិច្ចប្រជុំស្តីពីការសរុបលទ្ធផលការងារដែលអនុវត្ត និងផែនការគោលដៅរបស់ ក្រុមរលកស្ត្រី(SHE Waves) ក្នុងគម្រោងប្លាស្ទិកសមុទ្រដែលរៀបចំដោយអង្គការសត្វព្រៃ និង រុក្ខជាតិ (Fauna & Flora)

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/02/2026

    រដ្ឋបាលឃុំកោះស្ដេច កិច្ចប្រជុំការកំណត់អត្តសញ្ញាណពលករទេសន្ដរប្រវេសន៍ត្រលប់មកពីប្រទេសថៃ

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារ ចំនួន១នាក់ ឈ្មោះ សាន ពៅ អាយុ៤៦ឆាំ្ន នៅភូមិពាមកាយ

  • រដ្ឋបាលស្រុកថ្មបាំង/
    03/02/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត បានចូលរួមកិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តន៍គោលនយោបាលជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨

  • រដ្ឋបាលស្រុកគិរីសាគរ/
    03/02/2026

    លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោកនាយករងរដ្ឋបាលសាលាស្រុក លោកស្រីប្រធានការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក តំណាងឃុំទាំងបី បានអញ្ជើញចូលរួមក្នុងប្រជុំស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨

  • មន្ទីរផែនការ/
    02/02/2026

    លោក អៀត យ៉ូម៉ូ អនុប្រធានការរិយាល័យស្ថិតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃមន្ទីរផែនការខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាល មន្ត្រីត្រួតពិនិត្យ មន្រ្តីសម្ភាសន៍ចុះស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦