លោក សុខ ភិរម្យ ឣភិបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងារ និងដំណោះស្រាយបញ្ហាសំរាមនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ក្រុមហ៊ុនប្រមូលសម្រាបចាស់ឣស់លទ្ធភាពក្នុងប្រមូលសំរាមបន្ត ស្រុកបានសម្រេចចិត្ត ផ្តល់កិច្ចសន្យាបណ្តោះអាសន្នរយៈពេល៣ខែ ជូនក្រុមហ៊ុនប្រមូលសម្រាមថ្មី ដើម្បីបន្តការប្រមូលសំរាមបន្ត សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនប្រមូលសម្រាមថ្មីនេះ និងយកអស់កម្លាំងកាយចិត្តជួយប្រមូល ដើម្បីស្រុកយើងមានសោភណភាពល្អប្រសើរ ។
សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការណ៍ និងរាងរាល់ចុងខែ កំភ្លេចបង់ថ្លៃសេវាផង ដើម្បីក្រុមហ៊ុនមានលទ្ធភាព ជួយប្រមូលបានទាន់ពេលវេលា ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥
វេលាម៉ោង២:៣០នាទីរសៀល















