លោក ថាន់ វិណៃ នាយករងរដ្ឋបាលសាលាស្រុក លោក ស៊ីវ ប៊ុនធឿន អនុការិ. ដ.ន.ស.ភ និងលោក ឃួន គឹមសុង មន្ត្រីការិយា ល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានសហការជា មួយមន្ទីរបរិស្ថានបានចុះពិនិត្យស្ថានភាពទឹកដែលលេចហៀរហូរលើផ្លូវសាធារណៈ (នៅម្ដុំ SR park) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជាលទ្ធផលក្រុមការងារបានរកឃើញថានៅតំបន់នោះពុំមានលូរំដោះទឹកចេញទេហើយទឹកដែលហៀរនៅលើផ្លូវសាធារណៈបណ្ដាលមកពីទឹកភ្លៀងនិងប្រជាពលរដ្ឋបង្ហូរចេញលើដងផ្លូវ។
ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥




